អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្ដីពីការឆ្លងរបាយការណ៍អំពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត - Meas Sara News

Breaking

Thursday, July 8, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្ដីពីការឆ្លងរបាយការណ៍អំពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត

ថ្ងៃពុធទី៧ ខែកក្កដា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដឹកនាំកិច្ចប្រជុំ ស្ដីពីការឆ្លងរបាយការណ៍អំពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងផ្សព្វផ្សាយលិខិតលេខ ១១១២ សជណ របស់ក្រសួងមហាផ្ទៃ។


កិច្ចប្រជុំនេះ បានដោតលើរបៀបវារៈសំខាន់ៗ រួមមាន ៖

១. ការរាយការណ៍អំពីរបាយការណ៍ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ស្តីពីលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

២.ការផ្សព្វផ្សាយលិខិតលេខ ១១១២ សជណ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការណែនាំចាត់តាំងចូលរួមសហការអនុវត្តកម្មវិធីព័ត៌មានទាន់ហេតុការណ៍ ស្ដីពីបញ្ហាគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ

៣.បញ្ហាផ្សេងៗ៕







 

No comments:

Post a Comment

Pages