ក្ដៅៗឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន06នាក់ នៅក្រុងប៉ោយប៉ែត... - Meas Sara News

Breaking

Saturday, August 7, 2021

ក្ដៅៗឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន06នាក់ នៅក្រុងប៉ោយប៉ែត...

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន06នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។


ជនសង្ស័យទាំង៦នាក់ 

១.ឈ្មោះ ផង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ ,២.ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣០ ឆ្នាំ ៣.ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ ៣៣ឆ្នាំ,៤.ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ,៥.ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ, ៦.ឈ្មោះ ណាត់  ណារី ភេទស្រី អាយុ២៨ឆ្នាំ។ 


ជនសង្ស័យទាំង៦នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះបទល្មើសគ្រឿងញៀនត្រូវតែតស៊ូស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបឲ្យដូចជាភ្លៀងរលឹមជាលទ្ធផល នៅរសៀលថ្ងៃទី៥ខែសីហា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបមុខសញ្ញាប្រុស.ស្រី ជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៦ នាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


លោកស្នងការរង បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ ដកហូតបានវត្ថុតាង៖ មានម្សៅក្រាមសថ្លា(សង្ស័យជាសារជាតិញៀន) ចំនួន6កូនថង់តូច ទម្ងន់៥១.០០ក្រាម ថ្នាំគ្រាប់wyពណ៌ក្រហមចំនួន ១៥៩គ្រាប់ ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន៧គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១និងសំបកថង់ ទូរសព្ទដៃចំនួន៣គ្រឿង និងឧបករណ៍ជក់មួយចំនួន។


បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើកំណត់ហេតុនឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។-P.23





 

No comments:

Post a Comment

Pages