(ឧត្ដរមានជ័យ)៖ នាថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោក យី ឈុន និងលោកស្រី ប៉ា យ៉ានុត ម្ចាស់ក្រុមហ៊ុន គូបូតា យី ឈុន ខេត្តឧត្ដរមានជ័យ ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត នូវអង្ករ ២តោន, ទឹកសុទ្ធសឹង្ហ ១០០យួរ, មីម៉ាម៉ា ៥០កេស, ទឹកត្រី ៣០ យួរ និងថវិកា៤.០០០.០០០ រៀល (បួនលានរៀល) សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។
ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនលោក យី ឈុន និងលោកស្រី ប៉ា យ៉ានុត ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឱ្យទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕



No comments:
Post a Comment