ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី - Meas Sara News

Breaking

Friday, August 6, 2021

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធម្មការនិងសាសនា លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីប្រធានរតនាគារខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញប្រគេនទានវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 


ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងប្រគេនជូនព្រះសង្ឃនិងជម្រាបជូនពុទ្ធបរិស័ទ ពីការគិតគូរយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខនិងចូលរួមដោះស្រាយបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ របស់រដ្ឋបាលខេត្តមណ្ឌលគិរី។ ក្នុងរយៈពេលចូលវស្សា៣ខែរបស់ព្រះសង្ឃ គឺត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ រយៈពេលចូលវស្សាគឺជារដូវភ្លៀងដែលនាំឲ្យព្រះសង្ឃមានការពិបាកក្នុងការនិមន្តបិណ្ឌបាត្រនៅតាមទីឋាននានា ដូចនេះការប្រគេនទានវស្សា ទេយ្យវត្ថុនិងបច្ច័យ គឺចាំបាច់បំផុត ហើយក៏នឹងនាំមកនូវបុណ្យកុសលពេញបរិបូណ៌ សម្រាប់បំភ្លឺផ្លូវទៅអនាគតជាតិ។ 


ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានទូលប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូចបានគ្រប់ៗគ្នា និងត្រូវការពារខ្លួនជានិច្ចដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល៣ការពារ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩។ សម្រាប់វត្តសែនមនោរម្យ ប្រគេនទានវស្សា ១គូរ អង្ករ ១០០គីឡូក្រាម បច្ច័យ ៥០ម៉ឺនរៀល ទឹកសុទ្ឋ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២យួរ មី២កេស សាដក១ និង វត្តព្រះពុទ្ធមណ្ឌលគិរី ប្រគេន ទានវស្សា១គូរ អង្ករ ៥០គីឡូក្រាម បច្ច័យ ៦០ម៉ឺនរៀល ទឹកសុទ្ឋ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២យួរ មី២កេស សាដក ១៕







 

No comments:

Post a Comment

Pages