ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល ចុះពិនិត្យ​ការចាក់​វ៉ាក់សាំង ជូន​កុមារ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ - Meas Sara News

Breaking

Tuesday, August 3, 2021

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល ចុះពិនិត្យ​ការចាក់​វ៉ាក់សាំង ជូន​កុមារ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ

ខេត្តកណ្តាល៖ ល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំប្រទេស ពិសេសខេត្តកណ្ដាល ដើម្បីបង្កើនភាពសុាំពេញលេញ នឹងឈានដល់បញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អោយបាននាពេលខាងមុខ។


ក្នងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាន​អំពា​នាវ​ដល់ មាតាបិតា និង​អាណាព្យាបាល​កុមារ  ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់១៧ឆ្នាំ សូម​នាំ​កូនចៅ​របស់ខ្លួន មក​ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​


ទន្ទឹមនេះ ឯកឧត្តម​អភិបាលខេត្ត​ ក៏បាន​ក្រើនរំលឹកដល់​បងប្អូន​ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវ​ចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង៣កុំ ដើម្បី​កាត់ផ្តាច់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​របស់​យើង​៕







 

No comments:

Post a Comment

Pages