បុរសម្នាក់មិនមានឈឺអ្វីទាល់តែសោះស្រាប់តែនៅសុខៗប្រកាច់ស្លា ប់ សង្ស័យជំងឺខ្យល់គរ... - Meas Sara News

Breaking

Thursday, November 4, 2021

បុរសម្នាក់មិនមានឈឺអ្វីទាល់តែសោះស្រាប់តែនៅសុខៗប្រកាច់ស្លា ប់ សង្ស័យជំងឺខ្យល់គរ...

ភ្នំពេញ÷បុរសម្នាក់ត្រូវបានប្រកាច់ដាច់ខ្យល់ស្លា ប់ភ្លាមៗដោយគ្មានសាច់ញាតិណាម្នាក់អាចជួយដឹកយកទៅសង្រ្គោះជីវិតរបស់គាត់នៅឯមន្ទីពេទ្យ!បាននោះឡើយ បង្កការភ្ញាក់ផ្អើលទាំងយប់ ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ៈនឹង១០នាទីយប់ ថ្ងែទី៣ៈ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចនឹងភូមិត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅទី០១ៈ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោះអែម ងួន អាយុ ៣០ មុខរបរ ធ្វើសំណង់ ទីកន្លែងភូមិពញ្ញាលាង ស្រុកព្រះស្តេច ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅភូមិត្រពាំងថ្លឹង ១សង្កាត់ចោមចៅ ១ខណ្ឌពោធិ៍សែនជ័យ។


យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីក្រុមគ្រួសារនិងសាច់ញាតិរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថានៅពេលមុនកើតហេតុបុរសជាជនរងគ្រោះអង្គុយលេងដើរទៅមកធម្មតា ស្រាប់តែមួយសន្ទុះក្រោយមករូបគាត់ក៍បានប្រកាច់ម៉េចខ្ជិលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រុងគ្រួសារបានបន្តទៀតថាការប្រកាច់ស្លាប់របស់ជនរងគ្រោះសង្ស័យថាគឺបណ្ដាលមកពីជំងឺខ្យល់គ ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៍បានយកខ្សែមកចង់ហ៊ុំព័ទ្ធនៅកន្លែងសាកសពដើម្បីកុំឲ្យនេះអ្នកចូលទៅជិតហើយក៍ទាក់ទងទៅផ្នែកនគរបាលជំនាញចក្ខុកុសលវិច្ច័យរបស់ក្រសួងមហាផ្ទៃឱ្យចុះមកពិនិត្យមើល ទើបដឹងថាការស្លា ប់បាត់បង់ជីវិតរបស់ជនរងគ្រោះគឺបណ្ដាលមកពីជំងឺខ្យល់គរ ពិតប្រាកដមែន ហើយក៏បានប្រគល់សពទៅឲ្យសាច់ញាតិនិងក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។




 

No comments:

Post a Comment

Pages