ភ្នំពេញ÷បុរសម្នាក់ទើបតែទិញរថយន្តមួយគ្រឿងបានថ្មីៗដើម្បីយកទៅស្រុកនៅឯខេត្តព្រៃវែង ហើយក៍បានបើកធ្វើដំណើរឆ្លងកាត់លើស្ពានព្រះមុនីវង្ស ពេលចុះចំណោទស្រាប់តែរថយន្តរបស់គាត់ជាន់ហ្វ្រាំងមិនសុីខំប្រឹងបួងចង្កូតគេចឲ្យផុតពីអ្នកធ្វើដំណើរនៅខាងមុខជ្រុលឡើងទៅលើសួនច្បារបុកជាមួយនឹងបង្គោលស្លាកប៉ាន់ណូសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មដួលអស់មួយដើមរាបដល់ដីទើបទៅមុខលែងរួច សំណាងល្អអ្នកបើកបរនិងអ្នកធ្វើដំណើរនៅពីមុខរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈនឹង៣០នាទីព្រឹក ថ្ងៃទី១២ៈខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ៈ ក្នុងសង្កាត់ច្បារអំពៅទី២ៈ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីកម្លាំងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានបុរសម្នាក់បើករថយន្តកូរ៉េក្បាលពណ៌សលាយខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-5494 បើកធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតឆ្លងកាត់ស្ពានព្រះមុនីវង្សឆ្ពោះទៅផ្លូវជាតិលេខ១ៈក្នុងគោលបំណងយកទៅស្រុកនៅឯខេត្តព្រៃវែង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់ជាន់ហ្វ្រាំងសុី ទើបរូបគាត់ខំបួងចង្កូតគេចឲ្យផុតពីអ្នកធ្វើដំណើរនៅខាងមុខបណ្ដាលឲ្យរថយន្តរេចង្កូតឡើងទៅលើសួនច្បារហើយក៍ជ្រុលទៅបុកនឹងបង្គោលស្លាកប៉ាន់ណូមួយដើម ទើបរថយន្តបង្កទៅមុខលែងរួច សំណាងល្អអ្នកបើកបរនិងអ្នកធ្វើដំណើរនៅខាងមុខរួចផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅឯអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
No comments:
Post a Comment