ជិះម៉ូតូលឿនមិនបើកភ្លើងបំភ្លឺផ្លូវទៅរថយន្តកំពុងឈប់រងចាំភ្លើងស្តុបដួលបា.ក់.កស្លា .ប់ សង្ស័យមកពីទិញថ្នាំញៀន.. - Meas Sara News

Breaking

Friday, November 12, 2021

ជិះម៉ូតូលឿនមិនបើកភ្លើងបំភ្លឺផ្លូវទៅរថយន្តកំពុងឈប់រងចាំភ្លើងស្តុបដួលបា.ក់.កស្លា .ប់ សង្ស័យមកពីទិញថ្នាំញៀន..

ភ្នំពេញ÷យុវជនម្នាក់សង្ស័យមកពីរកទិញថ្នាំញៀនយកមកជក់ហើយមើលទៅបានជាជិះម៉ូតូមិនបើកភ្លើងក្នុងល្បឿនលឿនទៅបុកគូទរថយន្តពីក្រោយពេញទំហឹងបណ្ដាលដួលបោកក្បាលស្លា ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដល់ពេលសមត្ថកិច្ចឆែកឆេរនៅក្នុងហោប៉ៅរកអត្តសញ្ញាណបណ្ណបែរជាប្រទះឃើញថ្នាំញៀនទៅវិញ ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈនឹង១៥នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ៈ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


សពជនរងគ្រោះខាងលើ ភេទប្រុសមកដល់ពេលនេះនៅមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណនឹងទីកន្លែងរស់នៅរបស់គាត់នៅឡើយទេ !!


យោងតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចដែលបានចុះទៅដល់ទីតាំងនោះបានបង្ហើបប្រាប់មកដល់អ្នកសារព័ត៌មានយើងឱ្យដឹងថាជនរងគ្រោះដែលបានស្លា ប់បាត់បង់ជីវិតនោះមានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1P-7736 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ៈ ក្នុងល្បឿនលឿនដោយមិនមានបើកភ្លើងបំភ្លឺផ្លូវ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកគូទរថយន្តធុនធំពណ៌សលាយប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3B-8098 ពីក្រោយដែលកំពុងឈប់រងចាំភ្លើងស្ទុបពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលទៅនិងថ្នល់បាក់កស្លា ប់យ៉ាងអាណោចអាធម៌ ដល់ពេលឆែករកមើលអត្តសញ្ញាណប័ណ្ណនៅក្នុងហោប៉ៅស្រាប់តែប្រទះឃើញមានថ្នាំញៀនទៅវិញ ទើបដាក់ការសង្ស័យថាជិះម៉ូតូមិនហ៊ានបើកភ្លើង ព្រោះតែខ្លាចសមត្ថកិច្ចចុះល្បាតតាមភូមិសាស្រ្តភូមិឃុំមានសុវត្ថិភាពទៅឃើញហើយមើលទៅ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលលើរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តរួមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។






 

No comments:

Post a Comment

Pages