រថយន្តបង្កនិងរថយន្តបន្តគ្នាស្របទិសគ្នារបួសធ្ងន់ស្រាលជាច្រើននាក់... - Meas Sara News

Breaking

Saturday, November 6, 2021

រថយន្តបង្កនិងរថយន្តបន្តគ្នាស្របទិសគ្នារបួសធ្ងន់ស្រាលជាច្រើននាក់...

កំពង់ស្ពឺ÷ ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង៦:២៧នាទីនៅលើផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ភូមិម្កាក់ ឃុំស្នំក្រពើស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរថយន្តម៉ាកហ៊ីយាន់ដាយ ពណ៍ខៀវពាក់ផ្លាកលេខកំពង់ស្ពឺ3A-2616 បើកបរដោយឈ្មោះទិត្យ  ធុយ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីនៅភូមិព្រៃកន្ទ្រប់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។


បើកបរពីទិសខាងត្បូងទៅទិសខាងជើងដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តម៉ាកសាំយ៉ុងពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ2Q-8526 បើកបរដោយឈ្មោះជា  សារីភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឬស្សី១គុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។


បន្ទាប់មករថយន្តនោះក៍ជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាកសាំយ៉ុងពណ៍លឿងពាក់ផ្លាកលេខភ្នំពេញ2AG-2454 បើកបរដោយឈ្មោះង៉ែត សុខជា ភេទប្រុស អាយុ២៧​ឆ្នាំនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ រថយន្តខាងលើដឹកកម្មករទាំង៣គ្រឿង។


បណ្តាលអោយកម្មកររបួសស្រាលចំនួន៧នាក់

១-ឈ្មោះ  ស៊ីម៉ៃ  ស្រីស្រស់ភេទស្រីអាយុ៣៥ឆ្នាំនៅភូមិព្រៃក្តួចឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ

២-ឈ្មោះឆែម  ស្រីកែវភេទស្រីអាយុ២៩ឆ្នាំនៅភូមិត្រពាំងចកឃុំត្រពឈងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ

៣-ឈ្មោះង៉ែត  ចន្នីភេទស្រីអាយុ១៨ឆ្នាំនៅភូមិត្រពាំងចកឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ

៤-ឈ្មោះសន  មីភេទស្រីអាយុ៣០ឆ្នាំនៅភូមិព្រៃក្តួចឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ

៥-ស៊ុន  ចិន្តាភេទស្រីអាយុ១៨ឆ្នាំនៅភូមិត្រពាំងចកឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ

៦-ឈ្មោះជា  ស្រីពៅអាយុ២០ឆ្នាំនៅភូមិដំណាក់ខ្លុងឃុំអូសារាយស្រុកត្រាំកក់ខេត្តតាកែវ

៧-ឈ្មោះជឹម  ស្រីម៉ៅភេទស្រូអាយុ៣៥ឆ្នាំនៅភូមិព្រៃក្តួចឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ។


បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ បានចុះវាស់វែង និងបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យ រីឯរថយន្តបញ្ជូនទៅនគរបាលស្រុកគងពិសី ដើម្បីដោះស្រាយតាម និតិវិធី៕



 

No comments:

Post a Comment

Pages