ថ្ងៃ25/11/2021
ត្បូងឃ្មុំ ប្រភពព័ត៌មានពីរអាជីវកររកស៊ីបានឲ្យដឹងថា÷លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកដារ ហៅច្រកទ្វេរភាគ្គីដូង៧ដើម មានការរិះគន់ពីប្រជាពលរដ្ឋនិងអាជីវករដឹកទំនិញពីវៀតណាមក៏ដូចប្រជាពលរដ្ឋរកស៊ីដឹកដំឡូងម៉ីពីស្រុកខ្មែរយកទៅលក់នៅវៀតណាម។
តាមច្រកទ្វេរគាគ្គីដារហៅដូង7ដើមកំពុង សប្បាយយកលុយពីរក្រុមឈ្មួញ តូចឈ្មួញធំច្រើននាក់នាំចូលទំនិញគេចព័ន្ធ ទំនិញបង់ព័ន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីរវៀតណាមតាមច្រកដារ យ៉ាងរលូន។ ប្រភពចំណូលដ៏ធំរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វេរភាគ្គីដារ ហៅច្រកដូង៧ដើមទើប ឡើងកាន់ដំណែងថ្មី។ដោយ ហេតុឲ្យទំនិញដែលឈ្មួញទាំងនោះនាំចូលតាមច្រកទ្វេរគាគ្គីដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ បង់ព័ន្ធ មិនគ្រប់ត្រឹមតែ 55ទៅ60 ភាគរយតែប៉ុណ្ណុះ ហើយក្រៅពីនេះគឺឈ្មួញ បែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយនៅច្រកព្រំដែន។
ថ្មីៗនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលផ្សេងៗដូចជាដំឡូងម៉ីទៅលក់នៅវៀតណាមតាមច្រកព្រំដែនទ្វេរភាគ្គីដារហៅច្រកដូង៧ដើម ស្រុកមេមត់ បានឲ្យដឹងថា÷ លោកមុយ បញ្ញារិទ្ធប្រធានការិយាល័យគយនិងរដ្ឋាករច្រកដូង៧ដើម យកលុយពីពួកឈ្មួញដឹកទំនិញពីវៀតណាម ដូចជា
កៅអីជ័រ កាដុង កាធុនជ័រក៏ដូចទំនិញផ្សេងៗទៀតឲ្យបង់ព័ន្ធខុសពីមេគយមុនៗយកតាមអំពើចិត្ត។
ប្រភពពីអាជីវកររកស៊ីដឹកទំនិញសុំមិនបញ្ចេញឈ្មោះបាននិយាយបន្តថា÷សព្វថ្ងៃនេះពិបាករកស៊ីណាស់លោកមេគយទារព័ន្ធថ្លៃណាស់តាំងពីលោកមុយ បញ្ញារិទ្ធឡើងមកកាន់ជាប្រធានគយច្រកដារហៅច្រកទ្វេរភាគ្គីដូង7ដើមសូម្បីតែប្រជាពលរដ្ឋរកស៊ីដឹកដំឡូងម៉ីក្នុងមួយថ្ងៃៗចំនួន200ឡានទៅ250ឡានទៅលក់នៅវៀតណាមដោយបង់ព័ន្ធថ្លៃពេករកស៊ីមិនចំណេញទេ។
ប្រភពពីរប្រជាពលរដ្ឋនៅក្នុង ស្រុកមេមត់បានបង្ហើបឲ្យដឹងថា÷សព្វថ្ងៃកសិផលក្នុងស្រុកដូចជាដំឡូងម៉ី ជ័រកៅស៊ូនិងឈើដើមកៅស៊ូក៏ដូចជាកសិផលផ្សេងៗក្នុងស្រុកលោកគយមិនបានយោគយល់ទេ។
សព្វក្នុងស្រុកយើងគ្មាន ទីផ្សារ ហើយ ឥឡូវនេះ ជា រដូវកូវីដ19ទៀត ជាបញ្ហា ដ៏ធំ។ចំណែក លោកមុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកដារ ហៅច្រក ដូង៧ដើម ឡើងកាន់ដំណែងថ្មីជំនួសលោកយឹម វណ្ណគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋសំណូមពរទៅដល់ឯកឧត្តមបណ្ឌិតគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករនិងឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។មេត្តាមើល លោកមុយ បញ្ញារិទ្ធប្រធានការរិយាល័យគយនិងរដ្ឋាករច្រកដារហៅច្រកទ្វេរភាគ្គីដូង៧ដើមផងទាន។ដោយ:CCN TV
No comments:
Post a Comment