រថយន្តដឹកដែក បុករថយន្តទួរីសដឹកអ្នកដំណើរនៅតាមផ្លូវជាតិលេខ៣ ក្រុងបូកគោ បណ្តាលឲ្យស្លាប់ និងរបួសជាង១០នាក់... - Meas Sara News

Breaking

Saturday, December 4, 2021

រថយន្តដឹកដែក បុករថយន្តទួរីសដឹកអ្នកដំណើរនៅតាមផ្លូវជាតិលេខ៣ ក្រុងបូកគោ បណ្តាលឲ្យស្លាប់ និងរបួសជាង១០នាក់...

កំពត÷រថយន្តដឹកដែក បានបុករថយន្តទួរីសដឹកអ្នកដំណើរបណ្ដាលឲ្យស្លាប់ និងរបួសជាង១០នាក់ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ

ខេត្តកំពត។


សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពត បានប្រាប់ភ្នាក់ងារព័ត៌មាន ថា រថយន្តដឹកដែកម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរក្នុងល្បឿនទិសដៅពីលិចទៅកើត លុះជិតដល់ចំណុច កើតហេតុខាងលើ ក៏បែកកង់មុខខាងឆ្វេង ធ្វើឲ្យអ្នកបើកបរបាត់ម្ចាស់ការ ក៏ជ្រុលចង្កូតទៅខាងឆ្វេងដៃ បុករថយន្តជនរងគ្រោះម៉ាកទូរីស ពាក់ស្លាកលេខ ភ្នំពេញ 2A-8313 ដឹកមនុស្សពេញក្នុងទិសដៅពីកើតទៅលិច កំពុងធ្វើចរាចរខាងស្ដាំដៃ បណ្ដាលឲមនុស្សប្រុសស្រីក្មេងចាស់ជិះលើរថយន្តស្លាប់ និងរបួសជាង១០នាក់។


លោកឧត្តមសេនីយ៍ត្រី ងឹម វ៉េត សងការរងនគរបាលខេត្តទទួលផែនសណ្ដាប់ធ្នាប់ បានឲ្យដឹងថា មនុស្សជិះលើរថយន្តទួរីសជាង១០នាក់ ហើយអ្នកស្លាប់ក៏មានក្មេងតូចផងដែរ។


ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ។ 


កម្លាំងសមត្ថកិច្ចជំនាញ កំពុងវាស់វែង ដើម្បីធ្វើកោសល្យវិច័យ រកមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះហើយ៕




 

No comments:

Post a Comment

Pages