រដ្ឋបាលខេត្តកំពង់ចាម ៖ អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ អភិបាលខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋ ៥៤០នាក់ នៅក្រុងកំពង់ចាម - Meas Sara News

Breaking

Thursday, December 2, 2021

រដ្ឋបាលខេត្តកំពង់ចាម ៖ អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ អភិបាលខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋ ៥៤០នាក់ នៅក្រុងកំពង់ចាម

ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង នៅក្រុងកំពង់ចាម សរុបចំនួន ៥៤០នាក់ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ នេះ។  


ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា អនុវត្តទៅតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យយកចិត្តទុកដាក់អំពីជីវភាព ក៏ដូចជាសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋជាពិសេស ចាស់ជរា ក្នុងរដូវរងានេះ រដ្ឋបាលខេត្តកំពង់ចាម បានរួមគ្នាជាមួយសប្បុរសជននានា នាំមកនូវអំណោយ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃយើង មកចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ដែលមានចំនួនសរុប ៥៤៥នាក់។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុ បានចុះត្រជាក់ជាលំដាប់ ហើយនៅក្នុងខេត្តកំពង់ចាម សីតុណ្ហភាពអាចត្រជាក់ក្នុងកម្រិត ១៧អង្សា នាពេលខាងមុខនេះ។ ដូច្នេះ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអោយខិតខំបន្តការពារខ្លួន ថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីយកឈ្នះលើការបម្រែបម្រួលអាកាសធាតុ នឹងរួចចាកផុតពីជម្ងឺផ្សេងៗ ផងដែរ។ ជាងនេះទៅទៀត វិធីការពារដ៏ប្រសើរនោះ គឺសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដុសជំរុញឲ្យបានគ្រប់គ្នា ដើម្បី បង្កើតភាពស៊ាំ ការពារការឆ្លងជំងឺកូវីដ១៩ ផងដែរ។ 


អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៥៤០នាក់ នាពេលនោះ ក្នុងនោះ ចាស់ជរាគ្មានទីពឹងចំនួន ៤១១នាក់ ទទួលបាន ១នាក់ អាវរងា ១ អង្គរ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងទឹកស៊ីអីវ ១យួរ។ ដោយឡែក ប្រជាការពារក្នុងក្រុងកំពង់ចាម ចំនួន ១២៩នាក់ ក្នុងម្នាក់ៗ ទទួលបាន ÷  អង្គរ ២៥ គីឡូក្រាម មី ១កេស  ត្រីខ ១យួរ និងទឹកស៊ីអីវ ១យួរ៕





 

No comments:

Post a Comment

Pages