ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញពិនិត្យទីតាំងរៀបចំពិពណ៌ទេសចរណ៍វេទិការអាស៊ាន និងសាលប្រជុំនានា ដែលប្រារព្ធធ្វើពិធីបើកវេទិការទេសចរណ័អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) - Meas Sara News

Breaking

Tuesday, January 18, 2022

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញពិនិត្យទីតាំងរៀបចំពិពណ៌ទេសចរណ៍វេទិការអាស៊ាន និងសាលប្រជុំនានា ដែលប្រារព្ធធ្វើពិធីបើកវេទិការទេសចរណ័អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)

ព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញពិនិត្យទីតាំងរៀបចំពិពណ៌ទេសចរណ៍វេទិការអាស៊ាន និងសាលប្រជុំនានា ដែលប្រារព្ធធ្វើពិធីបើកវេទិការទេសចរណ័អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចបន្តពិនិត្យកំពង់ផែទូកទេសចរណ៍ ដឹកភ្ញៀវទៅកាន់បណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងនៅច្រកទី ១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ 

   ការចុះពិនិត្យទីតាំងពិពណ៌ និងសាលប្រជុំនានានៅក្នុងសណ្ឋារគារសុខានេះ ដើម្បីឈ្វែងយល់រកនូវចំណុចខ្វះខាត ដើម្បីឱ្យក្រុមការងារផ្នែកបច្ចេកទេស និងពន្លឿនការរៀបចំឱ្យបានលឿន និងធ្វើការកែតម្រូវចំណុចខ្វះខាតបានទាន់ពេលវេលា ទន្ទឹមនោះក៍ពិនិត្យសកម្មភាពតេស្ត រកមេរោគកូវីដ-១៩ ចំពោះអ្នកចូលរួមទាំងភ្ញៀវជាតិ និងភ្ញៀវបរទេស​ ។







 

No comments:

Post a Comment

Pages