អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដាំកូនឈើឡើងវិញជាលើកទី៤ នៅតំបន់ព្រៃលិចទឹក - Meas Sara News

Breaking

Monday, January 17, 2022

អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដាំកូនឈើឡើងវិញជាលើកទី៤ នៅតំបន់ព្រៃលិចទឹក

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះដឹកនាំសកម្មភាពដាំដើមឈើឡើងវិញ នៅតំបន់៣ផ្ទៃដីជាប់បឹងទន្លេសាប(ជាលើកទី៣) ក្នុងភូមិសាស្ត្រឃុំប្រាសាទ  ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២នេះ។


អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី សូមអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


នៅក្នុងឱកាសការដាំកូនឈើឡើងវិញនះ ឯកឧត្តម អ៊ុំ រាត្រី 

អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត៕





 

No comments:

Post a Comment

Pages