ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នង ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប - Meas Sara News

Breaking

Friday, February 4, 2022

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នង ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប

ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងជំរុញការអានរបស់ក្មួយៗសិស្សានុសិស្សនៅទូទាំងខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាល នៃគណៈអភិបាលខេត្តកែប បានសម្រេចសាងសង់អាគារបណ្ណាល័យ ០១ខ្នង ដែលមានទំហំ ១២ម៉ែត្រ ×៦ម៉ែត្រ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលត្រូវចំណាយថវិកាអស់ជិត ២០,០០០$ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។


គម្រោងសាងសង់អាគារបណ្ណាល័យមួយនេះ ត្រូវបានផ្ដួចផ្ដើមឡើង  និងចំណាយថវិកាផ្ទាល់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និងលោកជំទាវ ស ម៉ាលីដា ព្រមទាំងមានការចូលរួមថវិកាពី អស់លោក លោកស្រី ថា្នក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសនានាផងដែរ។ ការសាងសង់អាគារបណ្ណាល័យនេះ បានបង្ហាញឱ្យឃើញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលមានចំពោះប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងបង្រៀន និងរៀនក្នុងសាលានេះ ហើយក៏បានបង្ហាញឱ្យពីសមិទ្ធផលថ្មីបន្ថែមទៀតកើតឡើងដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ដិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 


ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ នៃអនុវិទ្យាល័យ ហ៊ុន សែន ក្រុង កែប ដែលបានបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងម។ ឯកឧត្តមក៏បានបន្តថា បន្ទាប់ពីកសាងបណ្ណាល័យនេះរួចរាល់ និងត្រូវបំពាក់នូវសម្ភារបរិក្ខារ សៀវភៅ និងឯកសារជំនួយស្មារតី ដើម្បីបម្រើអោយការអាន និងកិច្ចការស្រាវជ្រាវឯកសារមេរៀនផ្សេងៗ របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ 


ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរដល់សិស្សនុសិស្សត្រូវខិតខំរៀនសូត្រ កាត់ផ្តាច់នៅអំពើអបាយមុខផ្សេងៗ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយខ្ជាប់ខ្ជួន ជាពិសេសត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានជាប់ប្រចាំ៕









 

No comments:

Post a Comment

Pages