លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ឃួយ ល័ង ត្រូវជាម្ដាយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ ប៊ុន ដារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ដែលបានប្រារព្វឡើងនៅចេតិយ ស្ថិតក្នុងភូមិព្រះប្រស់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ។
ពិធីនេះត្រូវបានរៀបចំឡើងតាមបែបប្រពៃណីព្រះពុទ្ធសាសនា សមាទានសិល នមស្សកាថ្វាយបង្គំព្រះ និងរាប់បាត្រព្រះសង្ឃ ១២០អង្គ ជាកិច្ចបង្ហើយបុណ្យផងដែរ ៕
No comments:
Post a Comment