ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យទីតាំងសា​ងសង់ស្ថានីយ៍បូប​ទឹកឆៅស្ថិ​ត​នៅ​អាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង - Meas Sara News

Breaking

Tuesday, May 24, 2022

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យទីតាំងសា​ងសង់ស្ថានីយ៍បូប​ទឹកឆៅស្ថិ​ត​នៅ​អាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វា​យរៀង រួមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកប្រធាន​មន្ទីរសាធា​រ​ការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង  លោកប្រធានអង្គភាពរដ្ឋាកទឹកខេត្ត បានអ​ញ្ជើញ​ចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍បូបទឹកឆៅស្ថិតនៅអាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង ដើម្បី​ពង្រីក​សមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត ។


សម្រាប់គម្រោងនេះដែរ ត្រូវបានផ្តល់ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបា​ល​ជប៉ុន តាមរយៈទី​ភ្នាក់​​ងា​រ​សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា( JICA ) រួម​មានសំណង់ស្ថា​នីយ៍បូ​មទឹ​កឆៅ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលប្រើប្រាស់ប្រភពទឹកទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។


បន្ទាប់ពីចុះពិនិត្យទីតាំងខាងលើ នាព្រឹកថ្ងៃដដែលនេះ ឯកឧត្ដមអភិបាលខេត្ត រួមនិងឯកឧត្ដមអភិបា​​ល​រ​ងខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់  និងវឌ្ឍនភាពលើ​ការរុះរើដំបូល អាគារ ដើម្បីសាងសង់បន្ទប់ធ្វើការមួយជាន់បន្ថែមទៀតនៃអគារ "ខ" សាលាខេត្តស្វាយរៀង​ផងដែរ ៕








 

No comments:

Post a Comment

Pages