លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ម៉ុក យ៉ាន់ - Meas Sara News

Breaking

Monday, May 16, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ម៉ុក យ៉ាន់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ម៉ុក យ៉ាន់ ស្ថិតភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ 


ឧបាសិកា ម៉ុក យ៉ាន់ បានទទួលមរណៈភាព កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ ។  


ឧបាសិកា ម៉ុក យ៉ាន់ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ  កងយោធពលខេមរភូមិន្ទ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ។ 


ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ម៉ុក យ៉ាន់ សូមឆាប់ទៅចាប់កំណើតកើតក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕





 

No comments:

Post a Comment

Pages