សង្វៀនជល់មាន់ធំមួយកំពុងបើកលេងអនាធិបតេយ្យចំកណ្ដាលក្រុងភ្នំពេញ - Meas Sara News

Breaking

Wednesday, June 15, 2022

សង្វៀនជល់មាន់ធំមួយកំពុងបើកលេងអនាធិបតេយ្យចំកណ្ដាលក្រុងភ្នំពេញ

ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២

ភ្នំពេញ :សង្វៀនជល់មាន់ដ៏ធំមួយកំពុងបើកអាណាធិបតេយ្យចំកណ្ដាលក្រុងភ្នំពេញហាក់បីដូចចេះបំបាំងខ្លួនទើបអាជ្ញាធរសមត្ថកិច្ចខណ្ឌទួលគោកមើលមិនឃើញឬក៏បានកន្ទេលធំបន្លំដេកទើបមិនហ៊ានចុះបង្ក្រាបសង្វៀនជល់មាន់នេះថ្នល់លេងមួយគូរមួយគូរតម្លៃរាប់ពាន់ដុល្លារស្ថិតនៅចំណុចទល់មុខមុងឌីយ៉ាល់ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោករាជធានីភ្នំពេញប្រភពច្បាស់ការណ៍ពីពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យដឹងថាទីតាំងល្បែងស៊ីសងដុះស្លែបើកលេងរាល់ថ្ងៃបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងមានការភ័យខ្លាចបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗមានដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ទន្ទឹមនេះនេះហើយថ្វីដ្បិតជំងឺកូវីដ19/បានកាត់បន្ថយខ្លះខ្លះពិតមែនក៏ដោយប៉ុន្តែជំងឺកូវីដ19/បម្លែងខ្លួនថ្មី ឈ្មោះថា អូមីក្រុង នៅជាបញ្ហាដដែលតែផ្ទុយទៅវិញទីតាំងល្បែងមួយនេះនេះនៅតែបើកលេងបានដោយរលួន ពលរដ្ឋដាក់ការសង្ស័យម្ចាស់ទីតាំងល្បែងស៊ីសងដុះស្លែ មួយកន្លែងនេះប្រហែលបានត្រូវរ៉ូវគ្នាជាមួយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានអស់ហើយមើលទៅបានអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបស្របតាមគោលនយោបាយភូមិឃុំទាំង ៧ ចំណុចឲ្យមានសុវត្ថិភាព

ករណីនេះប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាត្រួតពិនិត្យឬចាត់កម្លាំងធ្វើការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់បើកលេងនៅខាងលើនេះដោយអនុគ្រោះផងទាន។ដើម្បីអោយភូមិឃុំមានសុវត្ថិភាពនឹងជិះវាងពីជំងឺបម្លែងថ្មី (អូមីក្រុង)



 

No comments:

Post a Comment

Pages