មិនដឹងមានវិបត្តិអ្វីទេ នៅសុខៗរត់ចូលឱ្យរថភ្លើងកិ.នស្លា.ប់ ប្រពន្ធទៅធ្វើការអត់ដឹងអីបន្តិច - Meas Sara News

Breaking

Wednesday, June 8, 2022

មិនដឹងមានវិបត្តិអ្វីទេ នៅសុខៗរត់ចូលឱ្យរថភ្លើងកិ.នស្លា.ប់ ប្រពន្ធទៅធ្វើការអត់ដឹងអីបន្តិច

ខេត្តកំពត ៖ បុរសអ្នកបើកបររថយន្តដឹកដីម្នាក់ មិនដឹងថា មានវិបត្តិអ្វីនោះទេ បានរត់ចូលរថភ្លើង ដើម្បីសម្លា.ប់ខ្លួន។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៥ល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងទឹកដីភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។


សមត្ថកិច្ចក្រុងបូកគោ បានឱ្យដឹងថា អត្តឃាតជនរូបនេះ មានឈ្មោះ ណៃ ធុល អាយុ៤៧ឆ្នាំ ជាអ្នកបើកបររថយន្តដឹកដី ស្នាក់នៅក្នុងភូមិ សង្កាត់ កើតហេតុ ខាងលើ។ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ នៃអធិការដ្ឋានក្រុងបូកគោ បានចុះដល់កន្លែងកើតហេតុភ្លាមៗ។ តាមរូបភាពជាក់ស្តែង សពមានលក្ខណៈបាក់បែកដៃជើង និងក្បាល ដោយដេកផ្កាប់មុខ។ ក្រៅពីនោះ មិនមានស្លាកស្នាមអ្វីទៀតទេ។


ប្រពន្ធរបស់សព មានឈ្មោះ ង៉ែត សុខុម អាយុ៤៦ឆ្នាំ បានរៀបរាប់ថា កាលពីម៉ោងប្រហែល ៦ និង៣០នាទី ព្រឹកថ្ងៃទី៧ ខែមិថុនា គាត់បានចេញទៅធ្វើការដូចសព្វដង។ ចំណែកប្តីរបស់គាត់ នៅដេកបន្តទៀត ដោយមិនក្រោក ឡើងទៅបើករថយន្តដូចធម្មតាទេ។ លុះដល់ម៉ោង ៥និង១០នាទីល្ងាច ស្រាប់តែអ្នកភូមិ មកប្រាប់ថា ប្តីគាត់បានរត់ចូលរថភ្លើង សម្លា.ប់ខ្លួនទៅហើយ។


មន្ត្រីនគរបាលជំនាញ បានបញ្ជាក់ថា ឆ្លងតាមការធ្វើកោសល្យវិច័យ ឃើញថា ការស្លាប់របស់ បុរសម្នាក់នេះ ផ្តើមឡើងដោយការរត់ចូលរថភ្លើង ពោលគឺ មិនពាក់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ណាមួយឡើយ៕


 

No comments:

Post a Comment

Pages