ខេត្តព្រះសីហនុ ៖ បើយោង តាមប្រភពព័ត៍មានពី របាយការណ៍ របស់ ស្នងការ ដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ បានឱ្យដឹងនៅព្រឹក ថ្ងៃពុធ ទី ២៩ ខែមិថុនា ឆ្នាំ ២០២២នេះ ថា៖ កម្លាំងសមត្ថកិច្ច នគរ បាលស្រុកព្រៃនប់ បានឃាត់ខ្លួន ក្មេងទំនើង ២ក្រុម ពាក់ព័ន្ធនិងក្នុងបណ្តាញសង្គមTikTok បានបង្ហោះសកម្មភាពកាន់កាំបុិតផ្គាក់ ទីប ដំបងដេញវាយគ្នា។
របាយការណ៍ ដដែល បន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ នាញនៃអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ដោយកម្លាំងជំនាញធ្វើការឃាត់ខ្លួនក្មេ ងទំនើងចំនួន០៥នាក់ យកមកសាកសួរពាក់ព័ន្ធនិងក្នុងបណ្តាញសង្គមTikTok បានបង្ហោះសកម្មភាពក្មេងទំនើងចំនួន០២ក្រុមឈ្លោះប្រកែកគ្នាដោយភាគីម្ខាងៗមានកាន់កាំបុិតផ្គាក់ ទីប ដំបងដេញវាយ និងរកកាប់គ្នានៅចំណុចឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជាក់ស្ដែង ក្រុមទី១ កម្លាំង សមត្ថកិច្ចជំនាញ បានឃាត់ក្មេងទំនេីងចំនួន០៣នាក់៖ ១.ឈ្មោះ បេន ខាវ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ មានទីលំ នៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ ។
២.ឈ្មោះ គង់ កក្កដា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងទីប) ។
និង៣.ឈ្មោះ សៀង ចាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ មានទីលំ នៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែក ក្រុមទី២ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ក្មេងទំនើង ចំនួន០២នាក់៖ ១.ឈ្មោះ នួន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
និង២.ឈ្មោះ នួន គ្រឿន ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងឈើ) ។
ក្រោយពីឃាត់ខ្លួនសាកសួរក្មេងទំនើងទាំងនោះរួចហើយ កម្លាំងសមត្ថកិច្ច ជំនាញ បានហៅអាណព្យាបាល ធ្វើកិច្ចសន្យា និងអប់រំណែនាំ និងបានឱ្យត្រលប់ទៅវិញ ៕





No comments:
Post a Comment