(#ភ្នំពេញ); បនល្បែងស៊ីសងលួចលាក់តាមអនឡាញដ៏ធំមួយកន្លែងមាន ជល់មាន់ អាប៉ោង យូគី និងល្បែងផ្សេងៗទៀត បន្ទាប់ពីកាស៊ីណូបង្កប់លេងនៅក្នុងអគារឈ្មោះថា ការជួលដ៏ធំ នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះចាប់បើកដំណើរការតាំងពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។ បនល្បែងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូនេះ គេកំពុងតែលេងភ្នាល់ដាក់លុយធំៗ នៅទល់មុខស្ថានទូតអូស្ត្រាលីនិងពីខាងត្បូងសាលមហោស្រពចាស់ក្នុងដែនដី ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
.ល្បែងស៊ីសងនេះមានខ្នងបង្អែកក្មួយអ្នកធំចាំកាងជួយការពារ។ ក្មួយរបស់អ្នកធំនោះក៍បានបញ្ជាឱ្យទីប្រឹក្សាផ្ទាល់ខ្លួន និងដៃជើងចេញមុខដើរដោះស្រាយជាមួយអ្នកពាក់ព័ន្ធនានាតាមរយៈកញ្ចប់ស្រោមសំបុត្រដ៏ក្រាស់ក្រែល...។ ការធានាបាននូវសុខសុវត្ថិភាពនេះហើយទើបធ្វើឱ្យភ្ញៀវដែលទៅចូលលេងបនល្បែងនោះសុទ្ធតែអ្នកមានទ្រព្យសម្បត្តិច្រើន និងអ្នកមានយសស័ក្ដិធំផងដែរ។

.jpeg)
No comments:
Post a Comment