មនុស្ស៤នាក់បានបាត់ខ្លួន ក្រោយលិចទូក ខណសមត្ថកិច្ច កំពុងស្វែងរក តែមិនទាន់ឃើញនៅឡើយទេ - Meas Sara News

Breaking

Wednesday, February 15, 2023

មនុស្ស៤នាក់បានបាត់ខ្លួន ក្រោយលិចទូក ខណសមត្ថកិច្ច កំពុងស្វែងរក តែមិនទាន់ឃើញនៅឡើយទេ

ស្ទឹងត្រែងៈ នៅថ្ងៃទី១៥ កុម្ភៈ ឆ្នំា២០២៣នេះ លោក អ៊ុង សុភ័ក្រ្ត នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី បានឲ្យដឹងថា  ករណីលិចទូកអ្នកភូមិមួយគ្រឿង កាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ អាជ្ញាធរមានសមត្ថកិច្ច កំពុងស្វែងរក តែមិនទាន់ឃើញនៅឡើយទេ។


សូមបញ្ជាក់ថា ទូកមួយគ្រឿង ដឹកមនុស្សចំនួន ៨ នាក់ ទាំងក្មេង ទាំងចាស់ បានបើកឆ្លង តាមដងទន្លេមេគង្គ ពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ មកភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបររកស៊ី លុះពេលមកដល់ចំណុច កន្ទុយកោះហាន ទឹកហូរកួច ក៏បានធ្វើឲ្យទូកនោះ លិចបាត់មនុស្សបួននាក់ នៅក្នុងចំណោមអ្មកបាត់ខ្លួន មានកុមារ ពីរនាក់។


មនុស្សបួននាក់ ដែលបានបាត់ខ្លួននោះរួមមាន÷

ទី១ ឈ្មោះ សុត មី ភេទប្រុស អាយុ ៥៦ ឆ្នាំ។ 

ទី ២ ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ ២៥ ឆ្នាំ។ 

ទី៣ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ ៨ ឆ្នាំ ។

ទី៤ ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ ៦ ឆ្នាំ៕




 

No comments:

Post a Comment

Pages