ល្បែងស៊ីសងឆ្នោតឡូតូ និងមាន់ជល់តាមអនឡាញជាច្រើនកន្លែងកំពុងរីករាលដាលជាបន្តបន្ទាប់ក្នុងមូលដ្ឋានខណ្ឌដង្កោដោយមិនការបង្ក្រាបពីអាជ្ញាធរមូលដ្ឋានឡើយ។
យោងតាមការចុះផ្សាយមួយបានលើកឡើងថា មានទីតាំងឆ្នោតឡូតូ និងមាន់ជល់អនឡាញចំនួន៤ទីតាំង កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ និងមានអ្នកចេញចូលលេងជាច្រើនទៀតផង ដែលនេះជាដើមចមនៃបទល្មើសចោរកម្ម លួចឆក់ ប្លន់ជាដើម។
ប្រភពដដែលបន្ថែមថា ទីតាំងដែលកំពុងដំណើរការនេះមាន ទី១ ចូលតាមស្ថានីយ៍ប្រេងផ្សារសារឿនយ៉ានី ១០០ម៉ែត្របត់ឆ្វេងប្រហែល៣០ម៉ែត្រចំណុចផ្ទះបុកប៊ីយ៉ាភូមិតាឡី សង្កាត់ដង្កោ សម្បូរមនុស្សចូលលេងច្រើនចាប់ពីម៉ោង៤រសៀលទៅ។ ទីតាំងទី២ នៅខាងត្បូងវត្តជើងឯងមាន៣ទីតាំង នៅចំណុចតារាងបាល់ទះ ចំណុចកន្លែងចិញ្ចឹមមាន់ជល់ និងនៅខាងក្រោយហាងគុយទាវ ក្បែរកន្លែងបោះប៊ូរ សង្កាត់ជើងឯក។ ទី៣ ស្ថិតនៅចំណុចហាងបាយជាប់ច្រកចូលការ៉ាស់ឡានស៊ិនទ្រី សង្កាត់ដង្កោ និងទី៤ ក្នុងតារ៉ាងបាល់ទះខាងក្រោយស្ថានីយ៍ប្រេង ទុលមុខវត្តសំបួមាស (អតីតតារ៉ាងបាល់ទាល់) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។





No comments:
Post a Comment