មហាជនផ្ទុះការសង្ស័យ បានធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំងថាហេតុអ្វីការនេសាទអូសខ្យងសខុសច្បាប់ ក្នុងដែនសមុទ្រឃុំ ថ្មស ស្រុកបទុមសាគរខេត្តកោះកុង ដែលជា បទល្មើស នេសាទយ៉ាងសាហាវបំផុត បានកើតឡើងយ៉ាងគគ្រឹកគគ្រេងតាមពិតគឺមានមេខ្លោងកាងទូកនេសាទជនជាតិវៀតណាមយ៉ាងពិតប្រាកដមែន ដែលមានឈ្មោះល្បីក្នុងកាងបទល្មើស ធ្វើព្យុះធ្វើភ្លៀងតែម្នាក់ឯង ប្រជាពលរដ្ឋជាច្រើនបានលាន់មាត់តៗគ្នាថាហេតុអ្វីជាអ្នកសារព័ត៌មានហ៊ានកាងបទល្មើសទូកនេសាទទៅវិញ
រឿងរ៉ាវទាំងអស់នេះគឺជាការ ឃុបឃិតបើកដៃស៊ីសំណូកសូប៉ាន់ ជាមួយមន្ត្រីជលផល ដែលជានាយផ្នែកជលផលស្រុកបុទមសាគរ ឈ្មោះលោក ព្រំ សុវណ្ណា ចំណុចអូសខ្យងសរបស់ទូកនេសាទជនជាតិវៀតណាមខុសច្បាប់ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទឹកដី ឃុំថ្មស ពេលអូសរួចក៏បានមកឡើងនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង នៅក្រោយផ្ទះសំណាក់ ធន់គីមទី ដើម្បីសាងខ្យងឡើងឡាន យកទៅប្រទេសវៀតណាម ទីតាំងឡើងខ្យង ដ៏អាថ៌កំបាំងពីព្រោះខាងក្រោយផ្ទះ ប្រជាពលរដ្ឋ រស់នៅស្រុកស្រែអំបិល បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើង ថា
ថ្ងៃខ្លះដឹកជញ្ជូនពេលយប់និងថ្ងៃខ្លះទៀតដឹកជញ្ជូនពេលថ្ងៃតែម្ដង។ ចំណែកនាយផ្នែកជលផលស្រុកបូទុមសាគរ ឈ្មោះលោក ព្រំសុវណ្ណា ក្រុមសារព័ត៌មានយើងបានព្យាយាមខលទូរស័ព្ទដើម្បីទំនាក់ទំនងសុំការបកស្រាយបំភ្លឺ ប៉ុន្តែមិនមានលទ្ធផលនៅក្នុងការឆ្លើយតបឡើង ដោយសារទូរស័ព្ទខលអត់ចូល ។ ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបានលើកឡើងថា បើនៅតែទុកឱ្យធ្វើការដើរអុកឡុកនិងកាង បទល្មើសគ្រប់ទីតាំងគ្រប់ទីកន្លែងនៅក្នុងខេត្តកោះកុងតទៅទៀត ប្រាកដជា ធ្វើឲ្យសង្គមមានភាពចលាចលជាមិនខានឡើយ។ នេះ រឿងរ៉ាវឃុបឃិតគ្នាជាប្រព័ន្ធបែបនេះ ប្រជាពលរដ្ឋស្នើឲ្យលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មេត្តាជួយទប់ស្កាត់រឿងរ៉ាវនេះផង







No comments:
Post a Comment