អង្គកឋិនទាន ទៅកាន់វត្តមហាអម្ភវ័ន្ត ហៅវត្តឬស្សីជ្រោយ ស្ថិតក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល - Meas Sara News

Breaking

Saturday, November 11, 2023

អង្គកឋិនទាន ទៅកាន់វត្តមហាអម្ភវ័ន្ត ហៅវត្តឬស្សីជ្រោយ ស្ថិតក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល

ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកជំទាវ តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដង្ហែរអង្គកឋិនទាន ទៅកាន់វត្តមហាអម្ភវ័ន្ត ហៅវត្តឬស្សីជ្រោយ ស្ថិតក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។


សូមជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ  ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា ក៏បានតាមចិត្តចង់ នោះឡើយ គឺមានរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាល កឋិនទានក្ដី អាចធ្វើបាន តែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។





 

No comments:

Post a Comment

Pages