ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន - Meas Sara News

Breaking

Monday, November 6, 2023

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន

កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ  ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧៧សេ ផ្លូវព្រះស៊ីសុវត្ថិ ក្រុម២៧ ភូមិ៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


១-ឈ្មោះ ណា អូនយូ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧១  ផ្លូវលេខ៥៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ ចាន់ ហួរ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧១  ផ្លូវលេខ៥៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។


វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល១AL-៦៥៣០។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕



 

No comments:

Post a Comment

Pages