ករណីគ្រោះថ្នាក់ចរាចរណ៍ដោយជនបង្កជិះម៉ូតូមកបុកជនរងគ្រោះនៅមុខផ្ទះតែម្ដងជនរងគ្រោះរងរបួសបាក់ជើងខាងស្ដាំ ទាំងដែរខ្លួនកំពុងមានទម្ងន់ទៀតផង ចំណែកមកដល់ពេលនេះហើយជនបង្កនៅមិនទាន់ចូលខ្លួនមកដោះស្រាយទេ ហើយគ្រួសារជនរងគ្រោះព្យាយាមសួរសមត្ថកិច្ចរហូតដើម្បីឲ្យហៅជនបង្ករចូលខ្លួនមកដោះស្រាយ តែសមត្ថកិច្ចធ្វើហីៗ
សួរទៅថាចាំធ្វើលិខិតអញ្ជើញភាគីជនបង្កមកដោះស្រាយ តែនៅមិនឃើញមានសមត្ថកិច្ចណាហៅទៅនោះទេ មិនអស់ចិត្តគ្រួសាររងគ្រោះសួរទៅសមត្ថកិច្ចទៀតគាត់ឆ្លើយថាគាត់យកលិខិតអញ្ជើញផ្ញើរតាមលោកមេភូមិឲ្យយកទៅឲ្យភាគីជនបង្កនោះហើយ តែគ្រួសារជនរងគ្រោះទៅសួរមេភូមិគាត់ថាមិនមានបានទទួលលិខិតនោះទេ ចម្ងល់របស់គ្រួសារជនរងគ្រោះតើសមត្ថកិច្ចនោះនិយាយកុហកឬយ៉ាងណាតើសមត្ថកិច្ចនោះធ្វើការឲ្យអ្នកក្របានទេ ឬក៏ធ្វើបានតែអ្នកមានលុយមានអំណាចឬ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃគ្រោះថ្នាក់នៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2023 ដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ2023 សមត្ថកិច្ចបានហៅគ្រួសារជនបង្កហើយនិង ភាគីគ្រួសារជនរងគ្រោះទៅដោះស្រាយគ្នានៅអធិការ តែមិនត្រូវគ្នាព្រោះគ្រួសារជនបង្កសងសំណងតែ200000ម៉ឺនរៀល ចំណែកជនរងគ្រោះបាក់ជើងទាំងដែរខ្លួនកំពុងពពោះកូនទៀតនោះក៏គាត់មិនព្រមយក ហើយសមត្ថកិច្ចក៏បានឲ្យភាគីទាំងពីរត្រឡប់មកផ្ទះវិញរៀងខ្លួនសិនចាំគាត់ហៅមកដោះស្រាយម្ដងទៀត តែរហូតមកដល់ថ្ងៃនេះទី19 ខែធ្នូ ឆ្នាំ2023 ហើយនៅមិនទាន់ឃើញសមត្ថកិច្ចហៅទៅដោះស្រាយទៀតនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងស្ថិតនៅចំណុចភូមិព្រែកក្ដី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
រាយការណ៍ដោយ ៖ ស៑ន ចន្ធូ





No comments:
Post a Comment