នាយប់ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤
ខណ្ឌឫស្សីកែវ÷ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ,
...@លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ និងជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាល ទូទៅក្នុងមូលដ្ឋានខណ្ឌ របស់លោក ដើម្បីពង្រឹងបន្ថែម នូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានខណ្ឌ និងជាពិសេស លោកបានបញ្ជា រាល់គ្រប់គោលដៅនិមួយៗ តាម បណ្តាភូមិ សង្កាត់ ប៉ុស្តិ៍រដ្ឋបាលនានា ធ្វើយ៉ាងណាត្រូវពង្រឹង សន្តិសុខ សុខសវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់លោក អោយមានភាពកក់ក្តៅគ្រប់ទីកន្លែង៕
ជាចុងក្រោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក៏បានសំណូមពរ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានរបស់លោក សុំមេត្តាសហការណ៍ជាមួយ ក្រុមអាជ្ញាធររបស់លោក ដើម្បីអោយលោកមានវិធានការ ចុះទៅដោះស្រាយជូនបងប្អូន បានយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា។







No comments:
Post a Comment