សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ - Meas Sara News

Breaking

Saturday, December 21, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ក្រោមប្រធានបទ« វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»

 តាមរយៈសារអបអរសាទរនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា«ការរៀបចំ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា មានគោលបំណងផ្ដល់នូវឱកាសជួបជុំពិភាក្សាដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន ធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងរៀបចំយន្តការសម្រាប់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីរក្សាសណ្ដាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជាជាដើម»៕




 

No comments:

Post a Comment

Pages