ខេត្តបន្ទាយមានជ័យ ៖ ករណីអគ្គិភ័យឆាបឆេះក្លឹបកំសាន្ត យីហោ ស៊ីន ជាន់ ហួយ ដោយសារឆ្លងចរន្តអគ្គីនី។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្បែបុរីដួងច័ន្ទស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចបានអោយដឹងថា៖ នៅពេលអគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តយីហោ
ស៊ីន ជាន់ហួយ ទាំងព្រឹកព្រលឹមកម្លាំងបានចេញអន្តរាគមន៍ពន្លត់មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត ដែលមាន រថយន្តពន្លត់អគ្គីភ័យ៥គ្រឿង មានរថយន្តអធិការដ្ឋាននគរបាលក្រុង១គ្រឿង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា១គ្រឿង រថយន្តកាស៊ីណូស្តារហ្គោល១គ្រឿង រថយន្តកាស៊ីណូប៉ោយប៉ែតរីសត១គ្រឿង និងរថយន្តពន្លតអគ្គីភ័យខ្នាតតូចចល័ត១គ្រឿងរបស់ក្រុមសង្គ្រោះរបស់បង នួននី គីដា។ សមត្ថកិច្ចបញ្ជាក់ថា ៖ ករណីនេះ បង្កដោយឆ្លងចរន្តអគ្គីសនីម៉ាស៊ីនត្រជាក់ផ្នែកខាងក្រៅ ក្លិប រាលដាលឆាបឆេះដេគ័រជញ្ជាំងផ្នែកខាងមុខក្លឹបកំសាន្ត៕






No comments:
Post a Comment