ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី តំណាងក្រសួង អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនាព្រឹកនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី លទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបន្តថា កិច្ចប្រជុំ នាពេលនេះ គឺតម្រូវឱ្យតំណាងក្រសួង ស្ថាប័ន និងអង្គភាពជាសមាជិកចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួល ក្នុងករណីចាំបាច់ ដើម្បីឱ្យសេចក្តីព្រាងរបាយការណ៍នេះ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដែលអាចធ្វើជាមូល ដ្ឋានសម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តក្នុងឆ្នាំខាងមុខ ពិសេសសម្រាប់ដាក់ ជារបៀបវារៈនៃអង្គសន្និបាតរបស់ អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងប្រព្រឹត្តិទៅនាពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា៖ យោងតាមរបាយការណ៍សង្ខេបរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនស្តីពីលទ្ធផល ការងារត្រួត ពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ បានបញ្ជាក់ថា គ្រឿងញៀនមានការហូរចូល ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសនីយ៍ និងបានអនុវត្តវិធានការអនុវត្តច្បាប់ បង្ក្រាបបាន ៩.៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ ២០.៤៨៩នាក់ (ស្រី១.៣៥៣នាក់) ក្នុងនោះមានជនបរទេស ៤៤៧ នាក់ ស្មើនឹង ១៤ ជនជាតិ រឺបអូសគ្រឿងញៀនបានជាង ៧៥០ គីឡូក្រាមដែលទទួលបានលទ្ធផលខ្ពស់គួរឲ្យមោទនៈ គឺកើនឡើងប្រមាណជិត ៣០% លើឆ្នាំ២០១៨កន្លងទៅ, ការអនុវត្តវិធានការ អប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ក៏បានធ្វើសកម្មភាពយ៉ាងផុសផុលដោយគ្របដណ្តប់ទៅលើអ្នកមក ទទួលយកសារអប់រំ ប្រមាណជាង ១០លាន នាក់ មានការកើនឡើងច្រើនជាងឆ្នាំចាស់, ការអនុវត្តវិធានការព្យាបាល និងស្តារនីតិសប្បទាអ្នក ញៀន គ្រឿងញៀន គឺគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនជាង ២ម៉ឺននាក់ ក្នុងចំនួនអ្នកដែលមកទទួលយក សេវា ព្យាបាល ដោយស្ម័គ្រចិត្តមានការកើនឡើង។ ការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់នៅតាមគោលដៅក្លឹបកម្សាន្ត និងទី តាំងសប្បាយដ្ឋាន ដោយធ្វើកិច្ចសន្យាធានាមិនឲ្យមានសកម្មភាពជួញដូវប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន អនុវត្តបានជាច្រើនទីតាំងនៅទូទាំងប្រទេស៕
ប្រភព៖ ផេកក្រសួងមហាផ្ទៃ
Friday, January 17, 2020
Home
ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment