ព្រះសីហនុ៖ ក្រោមការបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក សេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការស្តីទី និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងបានបំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ ដែលប្រព្រឹត្តិដោយជនជាតិចិន និងជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវៈ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថ បានរំដោះជនរងគ្រោះម្នាក់ជាស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខ: L11054567 និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៥នាក់ ជាជនជាតិចិនដូចគ្នា និងបានហូតវត្ថុតាងរួមមានលុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន ០៤ក្បាល, រថយន្តស្តារិច ពាក់ស្លាកលេខ ព្រះសីហនុ 2C-8756 ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង, អត្តសញ្ញាណប័ណ្ណចិន ០៧សន្លឹក, កាបូបស្ពាយចំហៀង ០១, ស្រោមបិទមុខ ០៨, ម៉ាសបិទមុខ ០១, ម៉ាស៊ីនវេលុយ ០១គ្រឿង, ខ្នោះដៃ០១ សោរ០២ ស្រោម០១។
បច្ចុប្បន្នជនសង្ស័យ មន្ត្រីជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី។
Thursday, January 16, 2020
សមត្ថកិច្ចអាវុធហត្ថខេត្ដព្រះសីហនុ បំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់
Tags
# សន្តិសុខសង្គម
Share This
Meas Sara News
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment