ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាអន្តរជាតិ អេដវេន - Meas Sara News

Breaking

Saturday, January 18, 2020

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាអន្តរជាតិ អេដវេន

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាអន្តរជាតិ អេដវេន ( ភ្នំពេញ ) ADVANCE ACADEMY OF PHNOM PENH ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញរាជធានីភ្នំពេញ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

សាលាអន្តរជាតិ អេដវេន ( ភ្នំពេញ ) ADVANCE ACADEMY OF PHNOM PENH បានបញ្ជាក់ផងដែរថា រាល់ការចុះឈ្មោះចូលសិក្សាក្នុងថ្ងៃនេះ សាលានិងផ្ដល់ជូននូវសំពាធដាក់សម្ភារសិក្សាមួយ និងទទួលបានការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ៕






No comments:

Post a Comment

Pages