លោកវីរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការដ្ឋានគរបាលខណ្ឌឬស្សីកែវ គួរតែមានវិធានការជាបន្ទាន់ទៅលើសសង្វៀនជល់មាន់ដែលស្ថិតនៅភូមិ ខ១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ - Meas Sara News

Breaking

Tuesday, February 25, 2020

លោកវីរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការដ្ឋានគរបាលខណ្ឌឬស្សីកែវ គួរតែមានវិធានការជាបន្ទាន់ទៅលើសសង្វៀនជល់មាន់ដែលស្ថិតនៅភូមិ ខ១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ ពិតជាមិនធម្មតាមែន កន្លែងសង្វៀនជល់មាន់កំពុងបើកលេងយ៉ាងគឃ្លើន ដែលស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។ ទីតាំងសង្វៀនជល់មាន់ខាងលើនេះត្រូវបានបង្រ្កាបរួចមួយដងមកហើយ ដោយកងកម្លាំងបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយជំទុកទី១ សាលាសង្កាត់ច្រាំងចំរះ ២ កាលពីថ្ងៃទី ១ខែ កុម្ភៈ ឆ្នាំ ២០២០ ប៉ុន្តែឥឡូវនេះបានបើកដំណើរការឡើងវិញហើយ  ។

ទីតាំងសង្វៀនជល់មាន់នេះអាចបើកលេងបាន ប្រហែលជាមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។

ថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលមកលេង ម្ចាស់សង្វៀនជល់មាន់ ព្រមទាំងបក្សពូកបានអះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ ក្នុងពេលដាក់វគ្គក្រោយនេះលោកបានចំណាយប្រាក់កាសជាច្រើនបង់ឲ្យថ្នាក់លើ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបានសូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។

សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ជាពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ សូមមេត្តាចាត់វិធានការណ៍ជាបន្ទាន់ចំពោះទីតាំងសង្វៀនជល់មាន់ខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ជូនពលរដ្ឋ ទូទាំងខណ្ឌដែលនោះអភិបាលគ្រប់គ្រងដើម្បីសុខសន្តិភាព៕


No comments:

Post a Comment

Pages