រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ទូទាំងប្រទេស របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលសន្និបាតបូកសរុបនេះ គឺប្រព្រឹត្តទៅនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។
សន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០នេះ ធ្វើឡើងក្នុងគោលបំណង៖
១.ដើម្បីពិនិត្យមើលវឌ្ឍនភាពជារួមនៃកម្មវិធីជាតិទាំងបី ក្នុងឆ្នាំ២០១៩
២.ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃសកម្មភាពចូលរួមរបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តក្នុងឆ្នាំ២០១៩
៣. ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសំណុំសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩
៤. ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសំណុំសកម្មភាពកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩
៥. ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងឧបសគ្គផ្នែកបច្ចេកទេសក៏ដូចជាផ្នែកប្រតិបត្តិការរួមទាំងការគ្រប់គ្រងគម្រោង
៦. ដើម្បីរកដំណោះស្រាយសមស្របដើម្បីជំរុញការអនុវត្តលុបបំបាត់ជំងឺគ្រុនចាញ់ និងកាត់បន្ថយបន្ទុកគ្រុនចាញ់សម្រាប់ឆ្នាំ២០២០។
Wednesday, February 26, 2020
Home
ព័ត៌មានខ្លីៗ
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ទូទាំងប្រទេស របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ទូទាំងប្រទេស របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878



No comments:
Post a Comment