អភិបាលខេត្តកណ្តាល អំពាវនាវអោយប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែស ជាមួយជំងឺកូវីដ-១៩ ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា - Meas Sara News

Breaking

Friday, June 12, 2020

អភិបាលខេត្តកណ្តាល អំពាវនាវអោយប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែស ជាមួយជំងឺកូវីដ-១៩ ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា

ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំអោយមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ បើទោះបីជាប្រទេសកម្ពុជារបស់យើង មានភាពធូស្រាលក៏ដោយ តែយើងត្រូវតែបន្តនូវការសំអាតអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ ឬអាល់កុល ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអានុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩។ ឯកឧត្ដមអភិបាលខេត្តអំពាវនាវបែបនេះក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន។។

ជាការផ្តាំផ្ញើ និងឆ្លើយតបចំពោះសំណូមពររបស់តំណាងប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តម បានសន្យា និងចាត់ឱ្យក្រុមការងារជំនាញពាក់ព័ន្ធចុះសិក្សាភ្លាមៗ ពីគម្រោងផ្លូវបេតុងចំនួនពីរខ្សែ ព្រមទាំងរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះបានប្រើប្រាស់។

នាពិធីនេះដែរ ឯកឧត្តម បាននាំយកថវិកាជូនដល់ប្រជាពលរដ្ឋទាំង១៥០នាក់ ដោយក្នុងមួយនាក់ទទួលបានថវិកា១០ម៉ឺនរៀល ក្នុងនោះលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី បានឧបត្ថម្ភ ក្រម៉ា១ សាប៊ូ១ដុំ និងនំបាញ់ហយ មួយប្រអប់ផងដែរ។






No comments:

Post a Comment

Pages