លោក ឈួរ ចាន់ឌឿន ដឹកនាំកិច្ចប្រជុំ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ - Meas Sara News

Breaking

Tuesday, July 21, 2020

លោក ឈួរ ចាន់ឌឿន ដឹកនាំកិច្ចប្រជុំ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំគណ:បញ្ជាករដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងអាវុធហត្តខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរងក្រុង ស្រុក និងលោកអធិការ ក្រុង ស្រុក ទាំង០៨ចូលរួមផងដែរ។

សូមជម្រាបផងដែរថា កិច្ចប្រជុំផ្តោតជាសំខាន់ទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់, ការផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩, បង្កើនការទប់ស្តាត់ការកាប់រុករានទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធ និងការរៀបចំសហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្មជាតិថ្មក្រាល ទឹកធ្លាក់អន្លង់ស្វាយ និងទឹកធ្លាក់ធម្មជាតិស្រែអំពិល៕






No comments:

Post a Comment

Pages