ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកសូទ្រនិគម លោកស្រី សូវ សុធារ៉ា នាយករដ្ឋបាលស្រុក តំណាងលោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុក បានទទួលអំណោយឧបត្ថម្ភពីក្រុមគ្រួសាររបស់លោក ខាត់ ស៊ត់ អាជីវករផ្សារដំដែក ឃុំដំដែក អង្ករចំនួន ១តោន ដើម្បីចូលរួមចំណែកក្នុងត្រៀមបង្ការ ទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានស្រុក។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមប្រឹក្សានៃរដ្ឋបាលស្រុកសូទ្រនិគម សូមថ្លែងអំណរគុណដល់សប្បុរជនក្រុមគ្រួសារលោក ខាត់ ស៊ត់ ដែលបានខិតខំចំណាយសម្ភារ ថវិកាផ្ទាល់ខ្លួន និងពេលវេលា ដើម្បីសកម្មភាពសង្គម និងមនុស្សធម៌ សូមជូនពរឱ្យក្រុមគ្រួសារលោក ព្រមទាំងសាច់ញាតិ សូមអោយមានសុខភាពល្អ សម្រេចការងារជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួួលនូវពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Tuesday, July 21, 2020
Home
ព័ត៌មានខ្លីៗ
រដ្ឋបាលស្រុកសូទ្រនិគម បានទទួលអំណោយឧបត្ថម្ភជាអង្ករចំនួន ១តោន ពីក្រុមគ្រួសាររបស់លោក ខាត់ ស៊ត់ អាជីវករផ្សារដំដែក ឃុំដំដែក
រដ្ឋបាលស្រុកសូទ្រនិគម បានទទួលអំណោយឧបត្ថម្ភជាអង្ករចំនួន ១តោន ពីក្រុមគ្រួសាររបស់លោក ខាត់ ស៊ត់ អាជីវករផ្សារដំដែក ឃុំដំដែក
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878


No comments:
Post a Comment