លោក ជាម ច័ន្ទសោភ័ណ ក្រើនរំលឹកអាជ្ញាធរភូមិឃុំ ដាច់ខាតត្រូវចុះពិនិត្យវាយតម្លៃដល់ខ្នងផ្ទះឲ្យបានច្បាស់ ចំពោះពលរដ្ឋស្នើសុំបណ្ណក្រីក្រ - Meas Sara News

Breaking

Saturday, July 18, 2020

លោក ជាម ច័ន្ទសោភ័ណ ក្រើនរំលឹកអាជ្ញាធរភូមិឃុំ ដាច់ខាតត្រូវចុះពិនិត្យវាយតម្លៃដល់ខ្នងផ្ទះឲ្យបានច្បាស់ ចំពោះពលរដ្ឋស្នើសុំបណ្ណក្រីក្រ

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រើនរំលឹកអាជ្ញាធរភូមិឃុំ ដាច់ខាតត្រូវចុះពិនិត្យវាយតម្លៃដល់ខ្នងផ្ទះឲ្យបានច្បាស់ ចំពោះពលរដ្ឋស្នើសុំបណ្ណក្រីក្រ ហាមមិនឲ្យអ្នកមានបន្លំក្រ មានក្នុងមូលដ្ឋានខ្លួនជាដាច់ខាត។

មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសំណេះសំណាលជាមួយ មេភូមិ មេឃុំ ជំទប់ ស្មៀនឃុំ ក្នុងឃុំគោកស្រុក និងឃុំចុងជាច ស្រុកតំបែរ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ក្រោយមានប្រសាសន៍សំណេះសំណាល ក្រើនរំលឹក និងផ្តាំផ្ញើរួចមក លោកក៏ បានចែកថវិការកំដរដៃមួយចំនួនដល់អាជ្ញាធរភូមិឃុំ ចាត់ទុកជាការលើកទឹកចិត្តផងដែរ៕





No comments:

Post a Comment

Pages