លោក លី សុភា ប្រធាន មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ - Meas Sara News

Breaking

Saturday, July 18, 2020

លោក លី សុភា ប្រធាន មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០

កំពង់ឆ្នាំង ៖ រសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យជំនាញមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ដ.ន.ស.ភ ក្រុង ស្រុក  ប្រធាន អនុប្រធានក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP សរុបចំនួន ២២ នាក់។

នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ ក៏បានបង្ហាញអំពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរយៈពេល ៦ ខែ ក្នុងឆ្នាំ២០២០ ជូនដល់អង្គប្រជុំ ហើយក្នុងនោះខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផលល្អ ពិសេការងារចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺមានភាគរយខ្ពស់បើប្រៀបធៀបនឹងផែនការដែលបានគ្រោងទុក។

តាមរយៈលទ្ធផលនេះ លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ វាជាការខិតខំប្រឹងប្រែងទាំងអស់គ្នារបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់ ពិសេសគឺទទួលបានការគាំទ្រពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាព ពាក់ព័ន្ធផ្សេងៗផងដែរ៕




No comments:

Post a Comment

Pages