ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង រួមជាមួយលោក ណុប ចំរេីន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជេីញជាគណអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារស្នងការដ្ឋាននគរបាលខេត្តចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ។
ពិធីនេះមានការអញ្ជេីញចូលពីលោកលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកអនុប្រធានសេនាធិការលោកនាយការិយាល័យបុគ្គលិក នាយការិយាល័យសរុបផែនការ លោកនាយ នាយរងការិយាល័យដែលជាក្រុមការងារត្រូវចុះពង្រឹងក្រុង លោកអធិការ លោកអធិការរងក្រុងស្វាយរៀង និងនាយប៉ុស្តិ៍រដ្ឋបាលទាំង ៧សង្កាត់ សរុបវត្តមាន៤០នាក់ ស្រី០១នាក់។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួមមាន អង្ករ១០០គីឡូក្រាម ថវិកា ៤០ម៉ឺនរៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៧សង្កាត់ ក្នុងមួយប៉ុស្តិ៍ទទួលបានថវិកា១០ម៉ឺនរៀល។
Monday, August 17, 2020
Home
ព័ត៌មានជាតិ
ពិធីប្រកាសសមាសភាពក្រុមការងារស្នងការដ្ឋាននគរបាលខេត្តចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង
ពិធីប្រកាសសមាសភាពក្រុមការងារស្នងការដ្ឋាននគរបាលខេត្តចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment