កម្មវិធីសម្រាកសៀមរាប បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងសូមបងប្អូនភ្ញៀវទេសចរណ៍ចូលរួមអនុវត្ត - Meas Sara News

Breaking

Monday, August 17, 2020

កម្មវិធីសម្រាកសៀមរាប បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងសូមបងប្អូនភ្ញៀវទេសចរណ៍ចូលរួមអនុវត្ត

ខេត្តសៀមរាប៖ ជាមួយនឹងកម្មវិធីកំសាន្តសប្បាយ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងក្រុមការងាររៀបចំកម្មវិធីសម្រាកសៀមរាប បានរៀបចំវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ដោយមាន ការវាស់កំដៅ ការលាងសំអាតដៃដោយអាល់កុល ឬសាប៊ូ ការរក្សាគម្លាតសុវត្ថិភាព នៅផ្នែកច្រកចេញចូល និងគ្រប់ទីតាំងនៃការប្រារព្ធពិធី។

រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕







No comments:

Post a Comment

Pages