សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន៥៤២គ្រួសារ ក្នុងស្រុកស្ទឹងហាវ - Meas Sara News

Breaking

Friday, August 7, 2020

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន៥៤២គ្រួសារ ក្នុងស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ៥៤២ គ្រួសារ ដែលស្ថិតនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានធ្វើរបាយការណ៍ អំពីស្ថានភាពជីវភាពប្រជាពលរដ្ឋក្រីក្រនៅទូទាំងស្រុកស្ទឹងហាវ ដែលពួកគាត់កំពុងជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃក្នុងឱកាសនៃជំងឺកូវីដ១៩ រួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ដព្រះសីហនុ បានពាំនាំនូវក្តីនឹករលឹក ស្រលាញ់អាណិតពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាពប្រជាចាំថ្ងៃ ជាពិសេសនៅក្នុងឱកាសនៃជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនេះ តាមរយៈសាខាកាកបាទក្រហមខេត្ត ដែលមានឯកឧត្តមជាប្រធានសាខា បាននាំយកអំណោយមនុស្សធម៌រួមមាន៖
ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ១បាវ ស្មើរ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ស្មើរ ១០កំប៉ុង ទឹកស៊ីអីវ១យួរ ស្មើរ៦ដប ទឹកសុទ្ធ១កេស ម៉ាស់១ប្រអប់ ថវិកា៥០,០០០ ៛ (ប្រាំម៉ឺនរៀល) ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានធ្វើការផ្សព្វផ្សាយពីការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» របស់​រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបានទទួលកាតវីង ពីអាជ្ញាធរ ដើម្បីបើកប្រាក់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
និងបានផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃពោះទៅពិនិត្យនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ ដើម្បីធ្វើយ៉ាងណាទាំងម្ដាយ និងទារកនៅក្នុងផ្ទៃមានសុខភាពល្អ ហើយការទៅពិនិត្យសុខភាពទៀងទាត់ រាជរដ្ឋាភិបាលក៏មានកញ្ចប់ថវិកាសម្រាប់ឧបត្តម្ភជូនបងប្អូន ដែលបានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពតាមការកំណត់របស់គ្រូពេទ្យផងដែរ៕




No comments:

Post a Comment

Pages