ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាកខេត្ត បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខល ឯ.ក ចូលជួបសម្តែងការគួរសម និងរាយការអំពីពាណិជ្ជកម្មថ្នាំកសិកម្ម របស់ក្រុមហ៊ុននៅខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងជំនួបនេះមាន លោកនាយកទីចាត់ការហិរញ្ជវត្ថុសាលាខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធាន និងសមាជិក សភាពាណិជ្ជកម្មខេត្ត តំណាងមន្ទីរកសិកម្មខេត្ត និងប្រតិភូក្រុមហ៊ុនជាច្រើនរូបទៀត។
លោកអគ្គនាយកក្រុមហ៊ុនខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខលបានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងធានាការ លើកកម្ពស់កម្រិតជីវភាពកសិករឱ្យប្រសើរឡើងតាមរយះការជំរុញឱ្យមានទិន្នផលខ្ពស់ចំពោះដំណាំ កសិកម្ម គ្រប់ប្រភេទ ដែលក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនចិន ក្នុងការនាំយកថ្នាំ និងជីករសិកម្ម ដែលមានគុណភាពល្អ និងតម្លៃសមរម្យមកកាន់ទីផ្សារកម្ពុជា ។បច្ចុប្បន្នក្រុមហ៊ុនកំពុង ពង្រីកទីផ្សារទៅកាន់ខេត្តស្វាយរៀង ដែលជាខេត្តមានសក្កដានុពលក្នុងវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ។
លោក ហែម ពិសិដ្ឋ បានថ្លែងនូវការអរគុណចំពោះអគ្គនាយកក្រុមហ៊ុន និងសហការី ដែលមានចំណាប់អារម្មណ៍លើវិស័យពាណិជ្ជកម្ម កសិកម្ម និងផលិតផលថ្នាំកសិកម្មនៅខេត្តស្វាយរៀងនាថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ និងជម្រុញដល់ការសហការជាមួយមន្ទីរកសិកម្មខេត្ត និងសហគមកសិកម្មខេត្តក្នុងការផ្សព្វផ្សាយថ្នាំ និងជីកសិកម្មដែលមានគុណភាពជូនដល់ កសិកដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
Friday, August 7, 2020
Home
ព័ត៌មានជាតិ
ជំនួបពិភាក្សាការងារស្តីពីពាណិជ្ជកម្មថ្នាំកសិកម្មសម្រាប់កិច្ចការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
ជំនួបពិភាក្សាការងារស្តីពីពាណិជ្ជកម្មថ្នាំកសិកម្មសម្រាប់កិច្ចការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment