ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ - Meas Sara News

Breaking

Thursday, December 3, 2020

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣  ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងពិភាក្សាលើ ៖

១.  សេចក្តីព្រាងរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

២. សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២១-២០២៣ ។

៣. សេចក្តីរាយការណ៍ស្តីពីលទ្ធផលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍គម្រោង នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០។

៤. ការងារត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ 

៥.  បញ្ហាផ្សេងៗ៖

-ផ្សព្វផ្សាយលិខិតលេខ ០០១ បបជ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីបទបញ្ជាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។


ក្នុង​កិច្ចប្រជុំនា​ព្រឹកនេះ​ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ផ្តោតយកចិត្តទុកដាក់សំខាន់លើផែនការតៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ ដែលមានការត្រៀម ឧបករណ៍ពិនិត្យកំដៅសរុបចំនួន៥៧គ្រឿង ការត្រៀមបំរុងម៉ាស់ចំនួន ១ម៉ឺនម៉ាស់ ការបាញ់ថ្នាំសំលាប់មេរោគក្នុងបន្ទប់ប្រឡង ក្រុមគ្រូពេទ្យ រថយន្តសង្គ្រោះបន្ទាន់ ផែនការការពារ និងសន្តិសុខការប្រឡង និងប្រកាសផ្សព្វផ្សាយដល់ផ្ទះសំណាក់ សណ្ឋាគារមិនឲ្យឡើងថ្លៃសម្រាប់សិស្សានុសិស្សមកស្នាក់នៅពេលប្រឡង។ 


ក្នុងនោះខេត្តនឹងរៀបចំកិច្ចប្រជុំម្តងទៀតដើម្បីពិនិត្យលើលទ្ធផលនៃការត្រៀមរៀបចំការងារប្រឡងនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនោះ។






 

No comments:

Post a Comment

Pages