នគរបាល​ក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្នុងក្រុងសៀមរាប និងជាមុខសញ្ញាដែលមានដីការ​ តាមចាប់ខ្លួន - Meas Sara News

Breaking

Thursday, December 3, 2020

នគរបាល​ក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្នុងក្រុងសៀមរាប និងជាមុខសញ្ញាដែលមានដីការ​ តាមចាប់ខ្លួន

បន្ទាប់ពីទទួល​សេចក្តី​រាយការណ៍​ពី​ស្ត្រីម្នាក់ កាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២០​កន្លងទៅ ក្រោយពីស្តី្ររូបនេះ​ បានឃើញបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ដែលធ្លាប់ចូល​កន្លែងខ្លួនធ្វើការ នៅចំណុច ហាងពន្លឺអង្គរ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង​-ខេត្តសៀមរាប​ កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០​កន្លងទៅ​ ហើយបានបន្លំលួចយកទូរសព្ទ័ខ្លួន ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប​ និងកម្លាំងត្រៀមអន្តរាគមន៍ ដឹកនាំដោយ​លោក វរសេនីយ៍ទោ​ ដា​ ចំរើន​ អធិការនៃអធិការដ្ឋាននគរបាល​ក្រុងសៀមរាប​បានចុះដល់កន្លែងដែលស្រ្តីរូបនោះបានរាយការណ៍ នឹងបាននាំបុរសសង្ស័យខាងលើមកធ្វើការសាកសួរ។ 


ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ ដឹកនាំដោយលោក វរសេនីយ៍ទោ​ នួន​ សក្ត័ិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល ធ្វើការសាកសួរ និងស្រាវជ្រាវ ទើបដឹងថា​ ជនសង្ស័យរូបនេះមានឈ្មោះ វ៉ាង វន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិនគរភាស​ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប​ មានជាប់ពាក់ព័ន្ធនឹងករណីអំពើលួច (ទូរសព្ទដៃ និងប្រាក់) និងអំពើលួច (ម៉ូតូ) ព្រមទាំងមានដីកាបង្គាប់ឳ្យចាប់ខ្លួនលេខ១០/២០១៦ ចុះថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៦ ចេញដោយលោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តសៀមរាប ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៤ នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ។


វត្ថុតាងដកហូតបាន​ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ គឺមានស្នាមដាប់និងឈូសលេខតួ និងលេខម៉ាស៊ីន​ អស់ នូវលេខពីរខ្ទង់ខាងចុង នៅសល់ត្រឹមលេខលេខ 51653។ ជាម៉ូតូដែលជនសង្ស័យ​ បានធ្វើសកម្មភាពលួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅ​ នៅចំណុចខាងជើងស្ពានអង្គរ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ។


ដោយមានការឯកភាពពីលោក ឧត្តម​សេនីយ៍ត្រី​ ភឹង​ ចន្តារ៉េត​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ជនសង្ស័យ​ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប​ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់​៕




 

No comments:

Post a Comment

Pages