តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅសាល ប្រជុំសាលាខេត្ត លោក ខាន់ សុខា អភិបាលរងខេត្តតាកែវតំណាង ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំស្ដីពីលទ្ធផលចុះពិនិត្យនិងបោះ បង្គោលព្រំផ្ទៀងផ្ទាត់ទីតាំងកាប់រុករានឈូសឆាយជាក់ស្ដែង ស្ថិត ក្នុងដីស្ថាននីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើត្រពាំងធំស្ថិតនៅភូមិក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
កិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការចូលរួមពី លោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លោកប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនិងលោកអភិបាលរងស្រុក ទ្រាំង ព្រមទាំងអជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ក៏បានជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការដោះស្រាយ និងណែនាំដល់ប្រជាពលរដ្ឋសូមបញ្ឈប់សកម្មភាពរុករានឈុះឆាយដីព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិតទៅទៀតបើមិនដូចច្នោះទេនិងមានការអនុវត្តតាមនីតិវិធីច្បាប់៕
No comments:
Post a Comment