អភិបាលខេត្ត​កំពង់ចាម ចែក​កុំព្យូទ័រ​យួរដៃ​៤០​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន ៤០គ្រឿង​ដល់​ឃុំ​គោលដៅ​ទាំង​៤០​ឃុំ ក្នុង​៥​ស្រុក អនុវត្ត​គម្រោង TSSD-AF ជំហាន​ទី​២ - Meas Sara News

Breaking

Thursday, March 10, 2022

អភិបាលខេត្ត​កំពង់ចាម ចែក​កុំព្យូទ័រ​យួរដៃ​៤០​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន ៤០គ្រឿង​ដល់​ឃុំ​គោលដៅ​ទាំង​៤០​ឃុំ ក្នុង​៥​ស្រុក អនុវត្ត​គម្រោង TSSD-AF ជំហាន​ទី​២

(​ខេត្តកំពង់ចាម​)៖ នា​រសៀល​ថ្ងៃទី ៩ ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដាអភិបាលខេត្ត​កំពង់ចាម អមដោយឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញ ចូលរួម​ចែក​កុំព្យូទ័រ​យួរដៃ​ចំនួន ៤០​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ចំនួន ៤០ គ្រឿង​ដល់​ឃុំ​គោលដៅ​ទាំង ៤០​ឃុំ ក្នុង​៥​ស្រុក មានស្រុក​បាធាយ, ជើងព្រៃ​, កងមាស, កោះសូទិន​និង​ស្រុក​ស្ទឹងត្រង់ ដែល​អនុវត្ត​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប TSSD-AF ជំហាន​ទី​២។


​តាម​មន្ត្រី​គម្រោង បាន​ឲ្យ​ដឹងថាគម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប ជំហាន​១ បាន​ចែក​កុំព្យូទ័រ​យួរដៃ​ចំនួន ៤០​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ចំនួន ៤០​គ្រឿង ដល់​ឃុំ​គោលដៅ​ទាំង​៤០​ឃុំ ប៉ុន្តែ​បច្ចុប្បន្ន​សម្ភារៈ​ទាំងនោះ​បាន​ខូចខាត​ប្រើប្រាស់​មិនកើត​។


ដូច្នេះ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ផ្សព្វផ្សាយ​ផ្តល់ព័ត៌មាន​ចល័ត​ឃុំ (CMAWs) និង​លោក លោកស្រី​មេឃុំ​ក្នុងការ​បំពេញការងារ ដែល​ទទួលបាន​ជោកជ័យ​នាពេល​កន្លងមក លើ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប ជំហាន​២ (TSSD-AF) ទើប​លោក​អភិបាលខេត្ត បាន​ចែក​កុំ​ព្យូ​រ​ទ័​រ​យូរ​ដៃ​ចំនួន ៤០​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ចំនួន ៤០​គ្រឿង​បន្ថែមទៀត ដល់​ស្រុក​៥ ដែលមាន ៤០​ឃុំ រួមមាន​ស្រុក​បាធាយ​មាន ៩​ឃុំ​, ជើងព្រៃ​មាន ៨​ឃុំ ,​កងមាស​មាន ៨​ឃុំ​, កោះសូទិន​មាន ៧​ឃុំ​, និង​ស្រុក​ស្ទឹងត្រង់​មាន​៨​ឃុំ៕​





 

No comments:

Post a Comment

Pages