ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម - Meas Sara News

Breaking

Friday, May 27, 2022

ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកជំទាវ Helence Bulliger Artieda ឯកអគ្គរដ្ឋទូតស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។


ក្នុងជំនួបនេះដែរ ឯកឧត្តម សក់ សេដ្ឋា និងលោកជំទាវ Helence Bulliger Artieda បានពិភាក្សាការងារពាក់ព័ន្ធនានាដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសទៅលើការងារដែលពាក់ព័ន្ធទៅលើសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដែលមានដូចជា៖ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការ ព្រមទាំងការងារលើកកម្ពស់គណនេយ្យភាពសង្គមជាដើម៕








 

No comments:

Post a Comment

Pages